ទម្លាប់ពេលព្រឹក ៤ យ៉ាងដែលអ្នកមិនគួរមើលរំលង
1. ទទួលទានអាហារពេលព្រឹកឲ្យបានទៀងទាត់
ការទទួលទានអាហារពេលព្រឹកអាចជួយឲ្យអ្នកមានថាមពលគ្រប់គ្រាន់សម្រាប់បន្តធ្វើការងារ ព្រោះខួរក្បាលយើងត្រូវការថាមពលច្រើនណាស់ បន្ទាប់ពីការទទួលទានដំណេកអស់រយះពេលជាច្រើនម៉ោងនាពេលរាត្រី។ ប្រសិនបើអ្នកមានទម្លាប់មិនទទួលទានអាហារពេលព្រឹកទេនោះ ផលិតភាពការងាររបស់អ្នកនឹងធ្លាក់ចុះ ព្រោះអ្នកមិនមានថាមពលគ្រប់គ្រាន់សម្រាប់បំពេញការងារពេញមួយថ្ងៃ។ ប្រសិនបើអ្នកក្រោកយឺត ក៏អ្នកត្រូវតែធ្វើយ៉ាងណាឲ្យមានអាហារបន្តិចបន្តួចចូលក្រពះនៅពេលព្រឹក វាប្រសើរជាងអត់បានញាំអីសោះ។
2. ធ្វើផែនការប្រចាំថ្ងៃនូវអ្វីដែលអ្នកចង់សម្រេច
អ្នកគួរចំនាយពេលពីរបីនាទីមុនចូលគេងដើម្បីរៀបចំផែនការនូវអ្វីដែលអ្នកចង់សម្រេចនូវថ្ងៃស្អែក។ ពេលដែលអ្នកមានទម្លាប់រៀបចំផែនការច្បាស់លាស់ជាប្រចាំវានឹងជួយឲ្យអ្នកមានអ្នកចំនេញពេលវេលា និងអ្នកអាចកំណត់ថាតើអ្វីដែលសំខាន់ជាងគេដែលអ្នកគួរតែធ្វើវាមុនគេ។ ប្រសិនបើអ្នកគ្មានផែនការប្រចាំថ្ងៃទេនោះ អ្នកនឹងមិនដឹងថាគួរធ្វើអ្វីមុនគេ ហើយពេលខ្លះអ្នកអាចនឹងចំនាយពេលវេលាឥតប្រយោជន៍ទៅលើអ្វីដែលមិនសំខាន់ហើយមិនអាចជួយអ្នកឲ្យដល់គោលដៅដែលយើងចង់ទៅដល់។
3. ចាប់ផ្តើមធ្វើកិច្ចការណាដែលលំបាកមុនគេ
ជាការពិតមនុស្សភាគច្រើនតែងតែរុញរានិងធ្វើកិច្ចការណាដែលលំបាកក្រោយគេ ប៉ុន្តែវាជាទម្លាប់មិនល្អទេ ព្រោះវាអាចធ្វើឲ្យអ្នកនឹងមិនអាចបំពេញកិច្ចការដែលលំបាកនោះរួចរាល់ នៅពេលដែលអ្នកយកពេលទៅធ្វើកិច្ចការផ្សេងហើយទុកវាធ្វើក្រោយគេ។ ប្រសិនបើអ្នកធ្វើកិច្ចការណាដែលលំបាកឲ្យរួចរាល់មុនគេហើយនុះ អ្នកនឹងមានអារម្មណ៍ថាបានសម្រេចអ្វីម្យ៉ាងដែលអ្នកគិតថាលំបាកប៉ុន្តែអ្នកអាចធ្វើវាបាន ហើយវានឹងផ្តល់ថាមពេលនិងទំនុកចិត្តបន្ថែមទៀតសម្រាប់អ្នកដើម្បីទៅធ្វើកិច្ចការផ្សេងៗទៀត ដែលស្រួលៗជាងហ្នឹង។ ដូច្នេះចូរធ្វើអ្វីដែលអ្នកគិតថាលំបាកជាងគេមុនគេ។
4. កុំទាន់អាលឆែកទូរស័ព្ទ
ប្រសិនបើអ្នកមានទម្លាប់ងើបពីគេងភ្លាម ហើយយកទូរស័ព្ទមកឆែកមើលថាមានអ្វីថ្មីនៅក្នុងបណ្តាញសង្គមក៏ដូចជា Email របស់អ្នកនោះ វានឹងធ្វើឲ្យមានការរំខាន់ជាខ្លាំងសម្រាប់ជីវិតរបស់អ្នកព្រោះត្រូវចំនាយជាច្រើនទៅលើអ្វីដែលអ្នកអាចធ្វើវានៅពេលទំនេរ។ យើងគួរតែយកពេលដែលអ្នកលេងទូរស័ព្ទនោះទៅផ្តោតលើអ្វីដែលអ្នកចង់សម្រេចនូវថ្ងៃនេះ ហើយចាប់ផ្តើមធ្វើវា បន្ទាប់មកពេលយើងទំនេរចាំឆែកមើលទូរស័ព្ទ។




