ដំណឹងជ្រើសរើសសិស្សអាហារូបករណ៍ MUFG Bank Scholarship របស់ Mitsubishi UFJ Foundation សម្រាប់ឆ្នាំសិក្សា ២០២០-២០២១
សាកលវិទ្យាល័យភូមិន្ទភ្នំពេញសូមជូនដំណឹងដល់និស្សិតឆ្នាំទី២ ក្នុងឆ្នាំសិក្សា២០១៩~២០២០ ឱ្យបានជ្រាបថា Mitsubishi UFJ Foundation នឹងផ្តល់អាហារូបករណ៍ចំនួន ១0 កន្លែងបន្ថែមទៀតដល់និស្សិតដែលរៀនពូកែ។
លក្ខខណ្ឌនៃការជ្រើសរើស៖
- និស្សិតឆ្នាំទី២ ក្នុងឆ្នាំសិក្សា២០១៩~២០២០
- និស្សិត នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ និងដេប៉ាតឺម៉ង់ភាសាជប៉ុន
- និស្សិតដែលមានពិន្ទុសិក្សាល្អ (GPA: 3.00 ឡើងទៅ)
- និស្សិតដែលមិនធ្លាប់ទទួលបានអាហារូបករណ៍ពីស្ថាប័នណាមួយ លើកលែងអាហារូបករណ៍របស់រដ្ឋ
ដើម្បីដាក់ពាក្យ និស្សិតត្រូវបំពេញព័ត៌មាននៅក្នុងទម្រង់នេះរួចផ្ញើឯកសារពាក់ព័ន្ធមកការិយាល័យទំនាក់ទំនងអន្តរជាតិសារអេឡិចត្រូនិច៖ iroapply@gmail.com ដោយភ្ជាប់ជាមួយប្រធានសារ (Subject) «Applying for Mitsubishi UFJ Foundation Scholarship Program 2020. RUPP»។
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ២៥ មិថុនា ២០២០ ១៧ម៉០០
*បញ្ជាក់៖ ករណីត្រូវបានជ្រើសរើសចូលរួមសម្ភាសន៍ និស្សិតត្រូវភ្ជាប់មកជាមួយនូវឯកសារសំណៅដើម
ដាក់ពាក្យ៖ https://bit.ly/3dsk5sZ




