fbpx

ទម្លាប់ពេលព្រឹក ៤ យ៉ាងដែលអ្នកមិនគួរមើលរំលង

1. ទទួល​ទាន​អាហារ​ពេល​ព្រឹក​ឲ្យបាន​ទៀងទាត់

ការ​ទទួល​ទាន​អាហារ​ពេលព្រឹក​អាច​ជួយ​ឲ្យអ្នក​មាន​ថាម​ពល​គ្រប់គ្រាន់​សម្រាប់​បន្ត​ធ្វើ​ការងារ ព្រោះ​ខួរ​ក្បាល​យើង​ត្រូវការថាមពល​ច្រើន​ណាស់ បន្ទាប់​ពី​ការ​ទទួល​ទាន​ដំណេក​អស់រយះ​ពេល​ជាច្រើន​ម៉ោង​នា​ពេល​រាត្រី។ ប្រសិន​បើ​អ្នក​មាន​ទម្លាប់​មិនទទួល​ទាន​អាហារ​ពេលព្រឹ​ក​ទេ​នោះ ផលិត​ភាព​ការងារ​របស់អ្នក​នឹង​ធ្លាក់ចុះ ព្រោះ​អ្នក​មិនមាន​ថាមពល​គ្រប់​គ្រាន់​សម្រាប់​បំពេញ​ការងារ​ពេញ​មួយថ្ងៃ។ ប្រសិន​បើអ្នក​ក្រោក​យឺត ក៏អ្នក​ត្រូវតែ​ធ្វើយ៉ាងណា​ឲ្យមានអាហារ​បន្តិច​បន្តួច​ចូល​ក្រពះ​នៅ​ពេលព្រឹក វា​ប្រសើរ​ជាង​អត់​បាន​ញាំ​អី​សោះ។

2. ធ្វើផែនការ​ប្រចាំ​ថ្ងៃ​នូវ​អ្វី​ដែល​អ្នក​ចង់សម្រេច

អ្នកគួរចំនាយពេលពីរបីនាទីមុនចូលគេងដើម្បីរៀបចំផែនការនូវអ្វីដែលអ្នកចង់សម្រេចនូវថ្ងៃស្អែក។ ពេលដែលអ្នកមានទម្លាប់រៀបចំផែនការច្បាស់លាស់ជាប្រចាំវានឹងជួយឲ្យអ្នកមានអ្នកចំនេញពេលវេលា និងអ្នកអាចកំណត់ថាតើអ្វីដែលសំខាន់ជាងគេដែលអ្នកគួរតែធ្វើវាមុនគេ។ ប្រសិនបើអ្នកគ្មានផែនការប្រចាំថ្ងៃទេនោះ អ្នកនឹងមិនដឹងថាគួរធ្វើអ្វីមុនគេ ហើយពេលខ្លះអ្នកអាចនឹងចំនាយពេលវេលាឥតប្រយោជន៍ទៅលើអ្វីដែលមិនសំខាន់ហើយមិនអាចជួយអ្នកឲ្យដល់គោលដៅដែលយើងចង់ទៅដល់។

3. ចាប់ផ្តើមធ្វើកិច្ចការណាដែលលំបាកមុនគេ

ជាការពិតមនុស្សភាគច្រើនតែងតែរុញរានិងធ្វើកិច្ចការណាដែលលំបាកក្រោយគេ ប៉ុន្តែវាជាទម្លាប់មិនល្អទេ ព្រោះវាអាចធ្វើឲ្យអ្នកនឹងមិនអាចបំពេញកិច្ចការដែលលំ​បាកនោះរួចរាល់ នៅពេលដែលអ្នកយកពេលទៅធ្វើកិច្ចការផ្សេងហើយទុកវាធ្វើក្រោយគេ។ ប្រសិនបើអ្នកធ្វើកិច្ចការណាដែលលំបាកឲ្យរួចរាល់មុនគេហើយនុះ អ្នកនឹងមានអារម្មណ៍ថាបានសម្រេចអ្វីម្យ៉ាងដែលអ្នកគិតថាលំបាកប៉ុន្តែអ្នកអាចធ្វើវាបាន ហើយវានឹងផ្តល់ថាមពេលនិងទំនុកចិត្តបន្ថែមទៀតសម្រាប់អ្នកដើម្បីទៅធ្វើកិច្ចការផ្សេងៗទៀត ដែលស្រួលៗជាងហ្នឹង។ ដូច្នេះចូរធ្វើអ្វីដែលអ្នកគិតថាលំបាកជាងគេមុនគេ។

4. កុំទាន់អាលឆែកទូរស័ព្ទ

ប្រសិនបើអ្នកមានទម្លាប់ងើបពីគេងភ្លាម ហើយយកទូរស័ព្ទមកឆែកមើលថាមានអ្វីថ្មីនៅក្នុងបណ្តាញសង្គមក៏ដូចជា Email របស់អ្នកនោះ វានឹងធ្វើឲ្យមានការរំខាន់ជាខ្លាំងសម្រាប់ជីវិតរបស់អ្នកព្រោះត្រូវចំនាយជាច្រើនទៅលើអ្វីដែលអ្នកអាចធ្វើវានៅពេលទំនេរ។ យើងគួរតែយកពេលដែលអ្នកលេងទូរស័ព្ទនោះទៅផ្តោតលើអ្វីដែលអ្នកចង់សម្រេចនូវថ្ងៃនេះ ហើយចាប់ផ្តើមធ្វើវា បន្ទាប់មកពេលយើងទំនេរចាំឆែកមើលទូរស័ព្ទ។

Source: Khmer Edutainment

  • Share this post

Related Posts

Leave a Comment